ជ្រើសរើសភាសា: Khmer Khmer English English
ផ្សព្វផ្សាយសារាចរណែនាំលេខ ០១៨ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសារាចរលេខ ០០២ ចុះថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២២ ស្តីពីការពន្លឿនកិច្ចលទ្ធកម្មសំណង់របស់រដ្ឋបាលឃុំ សង្កាត់
អ្នកនិពន្ធ: Roeun Ratanak
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៤ ខែកុម្ភះ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០២៥ មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្តឧត្តរមានជ័យសហការជាមួយរដ្ឋបាលសាលាខេត្តឧត្តរមានជ័យបានរៀបចំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៨ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសារាចរលេខ ០០២ ចុះថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២២ ស្តីពីការពន្លឿនកិច្ចលទ្ធកម្មសំណង់របស់រដ្ឋបាលឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម ឃិន ញ៉ាណ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តមានជ័យ ដោយមានការចូលរួម ក្រុមការងារក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាយក នាយករងរដ្ឋបាល លោក លោកស្រីទីចាតើការទាំង ៥ ប្រ.អ.ភ.ប្រ.ផ ទាំង ២ ប្រធានមន្ទីរសុខាភិបាល និមន្រ្តី ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមន្រ្តី ប្រធានរតនាគារខេត្ត និងមន្រ្តី អភិបាលក្រុង ស្រុកទាំង ៥ ប្រធានការិយាល័យហិរញ្ញវត្ថុទាំង ៥ ប្រធានអង្គភាពលទ្ធកម្មទាំង ៥ និងមេឃុំ ចៅសង្កាត់ ស្មៀន ជំនួយការហិរញ្ញវត្ថុ សរុបចំនួនអ្នកចូលរួមប្រមាណ ១១១នាក់

ព័ត៌មានទាក់ទង